វគ្គបណ្តុះបណ្តាលគ្រូយូហ្គាកម្ពុជា កំរិតមូលដ្ឋាន ២០២៦ - ២០២៧
Schedule
Sat Jun 06 2026 at 02:00 pm to 05:00 pm
UTC+07:00Location
House number 17, Street 278, BKK 1, Ville de Phnom Penh, Cambodia 17255 | Phnom Penh, PP
Advertisement
ពួកយើងទាំងអស់គ្នានៅយូណាយធីតយូហ្គាអាស៊ីពិតរីករាយក្នុងការបង្កើត 'វគ្គបណ្តុះបណ្តាលគ្រូយូហ្គានៅកម្ពុជា' លើកទី៤ ដែលជាវគ្គបណ្តុះបណ្តាល កំរិតមូលដ្ឋាន ២០០ម៉ោង តាមស្តង់ដារនៃសម្ព័ន្ធយូហ្គាអន្តរជាតិដែលមានទីស្នាក់ការកណ្តាលនៅសហរដ្ឋអាមេរិច។វគ្គបណ្តុះបណ្តាលគ្រូយូហ្គា ២០០ម៉ោង ក្របខណ្ឌសម្ព័ន្ធយូហ្គាអន្តរជាតិនេះ ជាវគ្គគ្រូកំរិតដំបូងដែលនឹងផ្តលឱកាសសម្រាប់បងប្អូនសិក្សាលំអិតអំពីមេរៀនយូហ្គាដែលបូកបញ្ចូលទាំងទស្សនវិជ្ជានៃយូហ្គា សមាធិ ការហ្វឹកហាត់កាយ ការសិក្សាអំពីប្រព័ន្ធសរីរាង្គកាយ និងការហ្វឹកហាត់ជំនាញបង្រៀនផងដែរ។
វគ្គបណ្តុះបណ្តាលនេះកើតឡើងបានដោយមានការដឹកនាំពីសាលាយូណាយធីតយូហ្គាអាស៊ីដែលមានត្រា RYS (ជាការសំគាល់អំពីសាលាក្នុងសម្ព័ន្ធយូហ្គាអន្តរជាតិ) និងលោកគ្រូ លន់ ពិសិដ្ឋ ដែលមានត្រា E-RYT ៥០០ (ត្រាសំគាល់គ្រូដឹកនាំកម្មវិធីបណ្តុះបណ្តាលគ្រូកំរិតខ្ពស់) និងសញ្ញាប័ត្រដែលមានត្រាសំគាល់ Yoga Alliance ពីសម្ព័ន្ធយូហ្គាអន្តរជាតិ។
កម្មវិធីសិក្សា ៖
- យូហ្គាសំរាប់ជីវិត
- ប្រវត្តិនៃយូហ្គា និងការវិវត្តនៃការសិក្សាយូហ្គានៅលើសកលលោក
- ទស្សនវិជ្ជានៃយូហ្គា (យូហ្គាស៊ូត្រា បាហ្គាវ៉ាតគីតា)
- ក្បាច់យូហ្គា ៥ក្រុម ដែលមានទាំងអស់៥០ក្បាច់
- ប្រព័ន្ធកាយ និង ទំនាក់ទំនងនៃកាយនឹងក្បាច់
- វិធីសាស្រ្តនៃតំហែទាំ កាយ ចិត្ត និងស្មារតីប្រចាំថ្ងៃ
- វិធីសាស្ត្រនៃការបង្កើតមេរៀន
- វិធីសាស្រ្តនៃការបង្រៀនជាមួយនឹងឧបករណ៍ និងមិនមានឧបករណ៍
- វិធីសាស្រ្តនៃការកែតំរូវសិស្ស
- វិធីសាស្រ្តនៃការបង្រៀនរបួសកាយ និងរបួសចិត្ត
- វិធីសាស្រ្តនៃការប្រតិបត្តសមាធិតាមក្បួនរបស់យូហ្គា
- យូហ្គាសំរាប់សហគមន៍
- ការបរិច្ឆេទនៃកម្មវិធីសិក្សាមានរយៈពេល ១០ខែ៖ ពីថ្ងៃទី០៦ ខែមិថុនាឆ្នាំ២០២៦ ដល់ ថ្ងៃទី ៤ ខែមេសា ឆ្នាំ២០២៧
- តម្លៃនៃការសិក្សាវគ្គបណ្តុះបណ្តាលនេះ គឺ ២២០០ ដុល្លាសហរដ្ឋអាមេរិច
- ការបង់ប្រាក់ អាចបែងចែកជា ២ តំណាក់កាល
- ការបង់ប្រាក់ ទាំងស្រុងមុនខែឧសភា ឆ្នាំ២០២៦ នឹងទទួលបានការបញ្ចុះតំលៃ $៣០០
- ចុះឈ្មោះចូលរួម៖ តាមរយៈលេខទូរស័ព្ទ៖ ០៩០៣១១៣៤១ ឬតាម Facebook Page: @unitedyoga.asia
ប្រវត្តិរូបសង្ខេបនៃលោកលន់ ពិសិដ្ឋ ៖
លោកពិសិដ្ឋ គឺជាសហស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុនយូណាយធីតយូហ្គាអាស៊ី។ លោកគឺជាគ្រូបង្រៀនយូហ្គាសញ្ជាតិខ្មែរដែលបានឆ្លងកាត់ការសិក្សាជាន់ខ្ពស់ជាមួយនឹងគ្រូអន្ដរជាតិជាច្រើនរូបមកពីជុំវិញពិភពលោក និងជាគ្រូជនជាតិខ្មែរតែ១រូបដែលបានចុះបញ្ជីជាមួយសម្ព័ន្ធយូហ្គាអន្តរជាតិកំរិតខ្ពស់ E-RYT 500 https://r.yogaalliance.org/TeacherPublicProfile?tid=327556 ។
លោកពិសិដ្ឋមានបទពិសោធន៍ក្នុងការបង្រៀនយូហ្គាក្នុងសហគមន៍យូហ្គាអន្តរជាតិ ទាំងនៅក្នុងប្រទេសកម្ពុជា និងក្រៅប្រទេសផងដែរ។ លោកបានចូលរួមវគ្គសិក្សា និងបេសកកម្មយូហ្គាកម្ពុជាជាមួយគ្រូយូហ្គាសញ្ជាតិកាណាដា១រូប ក្នុងអំឡុងចុងឆ្នាំ២០០៨និងចាប់តាំងពីពេលនោះមកលោកបានបន្តដំណើរការសិក្សា បង្រៀន និងគ្រប់គ្រងកម្មវិធីយូហ្គាក្នុងប្រទេសកម្ពុជា ដែលរួមមានទាំងកម្មវិធីយូហ្គាសំរាប់សហគមន៍ និងកម្មវិធីបណ្តុះបណ្តាលគ្រូយូហ្គាខ្មែរ។ ក្នុងឆ្នាំ២០១៥ លោកពិសិដ្ឋបានទៅរស់នៅ និងគ្រប់គ្រងសាលាយូហ្គានៅទីក្រុងហាណូយ។ ក្នុងឆ្នាំដដែលលោកនិងសហស្ថាបនិកពីររូបទៀតដែលមានសញ្ជាតិប៉ូឡូញ និងហូឡង់បានរួមគ្នាបង្កើតវគ្គបណ្ដុះបណ្ដាលគ្រូយូហ្គាស្តង់ ដារអន្ដរជាតិក្នុងសាលានោះផងដែរ។ លោកពិសិដ្ឋបានត្រលប់មកដឹកនាំកម្មវិធីយូហ្គានៅទីក្រុងភ្នំពេញវិញនៅឆ្នាំ២០១៨។ នៅក្រោយពេលដែលជំងឺកូវីដ១៩បានធូរស្បើយ លោកក៏សំរេចចិត្តបង្កើតសាលាយូណាយធីតយូហ្គាអាស៊ីនេះឡើងដែលផ្តោតធំលើ យូហ្គាសំរាប់ជីវិត។
Advertisement
Where is it happening?
House number 17, Street 278, BKK 1, Ville de Phnom Penh, Cambodia 17255, East West Hair Salon and Massage, ផ្លូវ 278 16, 120102 ភ្នំពេញ, កម្ពុជា, Phnom Penh, CambodiaEvent Location & Nearby Stays:
Know what’s Happening Next — before everyone else does.






