«សិល្បៈឡាតេអាតជើងឯកលើកទី១ ឆ្នាំ២០២៦ Cambodia - China 2026 1st Coffee Latte Art Championship »
Schedule
Sat, 28 Mar, 2026 at 07:00 am to Sun, 29 Mar, 2026 at 07:00 pm
UTC+07:00Location
One Park No 58, Street R8, Sangkat Srah chark Khan Daun Penh Phnom penh cambodia | Phnom Penh, PP
«សិល្បៈឡាតេអាតជើងឯកលើកទី១ ឆ្នាំ២០២៦ Cambodia - China 2026 1st Coffee Latte Art Championship »
ក្រុមហ៊ុន CICC មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ម្ចាស់អាជីវកម្ម និងសេវាកម្មទេសចរណ៍ ម្ចាស់អាជីវកម្មលក់កាហ្វេ អ្នកផ្គត់ផ្គង់គ្រឿងសម្ភារកាហ្វេ អ្នកជំនាញឆុងកាហ្វេ អ្នកចូលចិត្តទទួលទានកាហ្វេ និងសាធារណជនទាំងអស់ មេត្តាជ្រាបថា៖
ព្រឹត្តិការណ៍ប្រកួត «សិល្បៈឡាតេអាតជើងឯកលើកទី១ ឆ្នាំ២០២៦ Cambodia - China 2026 1st Coffee Latte Art Championship » នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨–២៩ ខែមីនា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។
ព្រឹត្តិការណ៍ដ៏ទាក់ទាញនេះ រៀបចំឡើងដោយក្រុមហ៊ុន CICC, ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) ហើយជាព្រឹត្តិការណ៍លើសពីការប្រកួតប្រជែងធម្មតា ព្រឹត្តិការណ៍នេះនឹងក្លាយជាវេទិកាយុទ្ធសាស្ត្រសម្រាប់ការតភ្ជាប់ទីផ្សារកាហ្វេទៅក្នុងតំបន់អាស៊ីអាគ្នេយ៍ជាមួយនឹងធនធានឧស្សាហកម្មកាហ្វេសកល។
ព្រឹត្តិការណ៍នេះ រៀបចំឡើងក្រោមប្រធានបទ “Coffee United Us”
ក្នុងគោលបំណងលើកកម្ពស់៖
• ការផ្លាស់ប្តូរវប្បធម៌ ចំណេះដឹង និងរបៀបទទួលទានកាហ្វេ
• លើកកម្ពស់ស្តង់ដាវិជ្ជាជីវៈទេសចរណ៍ តាមរយៈការពង្រឹងសមត្ថភាពរបស់អ្នកជំនាញផ្នែកឆុងកាហ្វេនៅកម្ពុជា
• បង្កើនឱកាសវិនិយោគ និងការពង្រីកម៉ាកយីហោកាហ្វេក្នុងស្រុកឱ្យកាន់តែល្បីល្បាញ
ទីតាំងព្រឹត្តិការណ៍៖ One Park រាជធានីភ្នំពេញ
តម្លៃសំបុត្រចូលរួមទស្សនា (រយៈពេល ២ថ្ងៃ)÷ ២.៥០ ដុល្លារ ឬ ១០,០០០ រៀល សម្រាប់មនុស្សម្នាក់
តម្លៃចុះឈ្មោះចូលរួមប្រកួតប្រជែង÷
១៥ ដុល្លារអាមេរិក សម្រាប់មនុស្សម្នាក់
ដោយមានការគាំទ្រពីស្ថាប័នឈានមុខគេ និងសមាគមឧស្សាហកម្ម ព្រឹត្តិការណ៍ ICLA ឆ្នាំ២០២៦ នឹងប្រមូលផ្តុំអ្នកជំនាញឆុងកាហ្វេ ម៉ាកកាហ្វេក្នុងស្រុកល្បីៗ វិនិយោគិន និងអ្នកចូលចិត្តទទួលទានកាហ្វេ។
សូមអញ្ជើញចូលរួមទស្សនាឱ្យបានច្រើនកុះករ ដើម្បីបង្កើតទំព័រប្រវត្តិសាស្ត្រថ្មីមួយ ក្នុងវិស័យកាហ្វេនៅកម្ពុជា។
Let Coffee Connect Us
សម្រាប់ការចុះឈ្មោះចូលរួម និងការសាកសួរព័ត៌មានផ្សេងៗអំពីការឧបត្ថម្ភ សូមទាក់ទង÷
📞 +855 96 365 7546 (KH/EN)
📞 +855 10 255 680 (CH/EN)
Where is it happening?
One Park No 58, Street R8, Sangkat Srah chark Khan Daun Penh Phnom penh cambodia, តីរវិថី ព្រះស៊ីសុវត្ថិ 63, 120210 ភ្នំពេញ, កម្ពុជា, Phnom Penh, CambodiaEvent Location & Nearby Stays:











