ដំណើរទស្សនកិច្ចសិក្សាយូហ្គានៅខេត្តព្រះវិហារ

Schedule

Sat Oct 26 2024 at 06:00 am to Sun Oct 27 2024 at 08:00 pm

UTC+07:00

Location

House number 17, Street 278, BKK 1, Ville de Phnom Penh, Cambodia 17255 | Phnom Penh, PP

Advertisement
មជ្ឈមណ្ឌលយូណាយធីតយូហ្គាអាស៊ីយើងខ្ញុំមានក្តីរីករាយយ៉ាងខ្លាំងក្នុងការរៀបចំ និងដឹកនាំដំណើរទស្សនកិច្ច​សិក្សាយូហ្គាប្រចាំឆ្នាំ២០២៤ ដែលនឹងដឹកនាំបងប្អូនអ្នកប្រតិបត្តិយូហ្គាក្នុងសហគមន៍យូហ្គាយើងទៅខេត្តព្រះវិហារ។​
ដំណើរទស្សនកិច្ច​សិក្សាយូហ្គានៅខេត្តព្រះវិហារដ៏ពិសេសនេះគឺបង្កើតឡើងក្នុងគោលបំណងចែករំលែកការសិក្សាទស្សនៈយូហ្គាតាមរយៈឯកសារនៃរឿងមហាភារតយុទ្ធ និងឯកសារនៃទស្សនៈយូហ្គាបាហ្គាវ៉ាដ​ហ្គីតា ដែលមានប្រវត្តិជាក់ស្តែងនៅតំបន់ប្រាសាទកោះកេរ (និងប្រាសាទអង្គវត្តដែលយើងខ្ញុំបានចែករំលែកនៅក្នុងដំណើរទស្សនកិច្ច​សិក្សាយូហ្គានៅខេត្តសៀមរាបកាលពីឆ្នាំ២០២៣)។
កម្មវិធីនេះគឺពិតពិសេសណាស់សំរាប់បងប្អូនទាំងអស់គ្នានៅក្នុងសហគមន៍យូហ្គាកម្ពុជារបស់យើងក្នុងការសិក្សាស្រាវជ្រាវបន្ថែមអំពីប្រវត្តិយូហ្គាដែលត្រូវបានប្រើប្រាស់នៅក្នុងសម័យចក្រភពអង្គរ។
តំលៃចូលរួម៖
- ១៥០ ដុល្លា សំរាប់មនុស្សម្នាក់ ស្នាក់នៅក្នុងបន្ទប់១
- ១១០ ដុល្លា សំរាប់មនុស្ស២នាក់ ស្នាក់នៅក្នុងបន្ទប់១
ចំពោះកម្មវិធីពិសេសនេះ គឺយើងខ្ញុំបានកំណត់យកការស្នាក់នៅជាលក្ខណៈឯកជនក្នុងរយៈពេល១យប់ ២ថ្ងៃ។​ ការស្នាក់នៅជាមួយនឹងរីស៊តដែលព័ទ្ធជុំវិញដោយសួនច្បារបៃតងនិងធម្មជាតិនៃតំបន់កោះកេរ បន្ទប់ម៉ាស៊ីនត្រជាក់ អាងហែលទឹក បន្ទប់អាហារដែលមានផាសុខភាព និងទីធ្លាសំរាប់ប្រតិបត្តិយូហ្គាផងដែរ។
ចុះឈ្មោះតាមរយៈការផ្ញើរសារមកប្រអប់សារនៃគេហទំព័រយើងខ្ញុំ ឬ​ទាក់ទងក្រុមការងាររបស់យើងខ្ញុំតាមរយៈលេខទូរស័ព្ទ ០៩០ ៣១១ ៣​៤១។
កម្មវិធី ថ្ងៃសៅរ៍ ទី២៦
- ម៉ោង ០៦:០០ ចេញដំណើរពីភ្នំពេញ
- ម៉ោង ០៨:០០ អាហារពេលព្រឹកនៅតាមផ្លូវ
- ម៉ោង ១៣:០០ ចូលស្នាក់នៅ កោះកេររីស៊ត
- ម៉ោង ១៣:៣០ អាហារពេលថ្ងៃ
- ម់ោង ១៤:០០ ដំណើរទស្សនាតំបន់ប្រាសាទកោះកេរ និងសិក្សាផ្ទាល់អំពីរូបចំលាក់នៃតួអង្គក្នុងសៀវភៅទស្សនៈបាហ្គាវ៉ាដហ្គីតា
- ម៉ោង ១៧:៣០ ប្រតិបត្តិយូហ្គា
- ម៉ោង ១៩:០០ អាហារល្ងាច
- ម៉ោង ២០:៣០ រំលឹកអំពីការសិក្សា និងសម្មាធិ
- ម៉ោង​ ២១:៣០ ចូលសំរាន្ត
កម្មវិធី ថ្ងៃអាទិត្យ​​ ទី២៧
- ម៉ោង ០៥:០០ ប្រតិបត្តិយូហ្គា
- ម៉ោង ០៦:៣០ ចេញដំំណើរទៅប្រាសាទព្រះវិហារ
- ម៉ោង ០៨:០០ អាហារពេលព្រឹកតាមផ្លូវ
- ម៉ោង ១០:៣០ ទិញសំបុត្រ និងឡើងភ្នំឆ្ពោះទៅប្រាសាទព្រះវិហារ
- ម៉ោង ១១:០០ បន្តដំណើរក្នុងប្រាសាទ
- ម៉ោង ១៣:០០ អាហារថ្ងៃត្រង់ និងជជែកអំពីបទពិសោធន៍អ្នកចូលរួម
- ម៉ោង ១៤:០០ ចុះមកចំណតខាងក្រោម និងធ្វើរដំណើរមកភ្នំពេញវិញ
- ម៉ោង ២១:០០ មកដល់ភ្នំពេញ
ដឹកនាំដោយ លោក លន់ ពិសិដ្ឋ
លោកពិសិដ្ឋ E-RYT®200, RYT®500 គឺជាអគ្គនាយកក្រុមហ៊ុនយូណាយធីត​យូហ្គា​អាស៊ី និងជាគ្រូបង្រៀនយូហ្គាសញ្ជាតិខ្មែរដែលបានឆ្លងកាត់ការសិក្សាជាន់ខ្ពស់ជាមួយនឹងគ្រូអន្ដរជាតិជាច្រើនរូបមកពីជុំវិញពិភពលោក។
លោកពិសិដ្ឋមានបទពិសោធន៍ក្នុងការបង្រៀនយូហ្គា​ក្នុងសហគមន៍យូហ្គាអន្តរជាតិ ទាំងនៅក្នុងប្រទេសកម្ពុជា និងក្រៅប្រទេសផងដែរ។ លោកបានចូលរួមវគ្គសិក្សា និងបេសកកម្មយូហ្គាកម្ពុជាជាមួយគ្រូយូហ្គាសញ្ជាតិកាណាដា១រូប ក្នុងអំឡុងចុងឆ្នាំ២០០៨​ និងចាប់តាំងពីពេលនោះមកលោកបានបន្តដំណើរការសិក្សា បង្រៀន និងគ្រប់គ្រងកម្មវិធីយូហ្គាក្នុងប្រទេសកម្ពុជា ដែលរួមមានទាំងកម្មវិធីយូហ្គាសំរាប់សហគមន៍ និងកម្មវិធីបណ្តុះបណ្តាលគ្រូយូហ្គាខ្មែរផងដែរ។ ក្នុងឆ្នាំ​២០១៥ លោកពិសិដ្ឋបានទៅរស់នៅ និងគ្រប់គ្រងសាលាយូហ្គានៅទីក្រុងហាណូយ។ ក្នុងឆ្នាំដដែលលោកនិងសហស្ថាបនិកពីររូបទៀតដែលមានសញ្ជាតិប៉ូឡូញ​ និងហូឡង់បានរួមគ្នាបង្កើតវគ្គបណ្ដុះបណ្ដាល​គ្រូយូហ្គាស្តង់ ដារអន្ដរជាតិក្នុងសាលានោះផងដែរ។​​
​លោកពិសិដ្ឋបានត្រលប់មកដឹកនាំកម្មវិធីយូហ្គានៅទីក្រុងភ្នំពេញវិញនៅឆ្នាំ២០១៨។ នៅក្រោយពេលដែលជំងឺកូវីដ១៩បានធូរស្បើយ លោកក៏សំរេចចិត្តបង្កើតសាលាយូណាយធីតយូហ្គាអាស៊ីនេះឡើងដែលផ្តោតធំលើ យូហ្គាសំរាប់ជីវិត។​
Advertisement

Where is it happening?

House number 17, Street 278, BKK 1, Ville de Phnom Penh, Cambodia 17255, ផ្លូវ 278 3Eo, 120103 ភ្នំពេញ, កម្ពុជា,Phnom Penh, Cambodia

Event Location & Nearby Stays:

United Yoga Asia

Host or Publisher United Yoga Asia

It's more fun with friends. Share with friends

Discover More Events in Phnom Penh

OKTOBERFEST CAMBODIA 2024
Fri Oct 25 2024 at 06:00 pm OKTOBERFEST CAMBODIA 2024

Connexion

OKTOBERFEST MUSIC
Cult Movie Mondays - HALLOWEEN: Donnie Darko
Mon Oct 28 2024 at 08:00 pm Cult Movie Mondays - HALLOWEEN: Donnie Darko

TicTic Cambodia

ENTERTAINMENT HALLOWEEN
Wax & Film | 24 Hour Party People
Wed Oct 30 2024 at 06:00 pm Wax & Film | 24 Hour Party People

TicTic Cambodia

ENTERTAINMENT PARTIES
S.P Online
Fri Nov 01 2024 at 12:00 am S.P Online

Takhmau, Kandāl, Cambodia

\ud83d\ude4f\ud83c\udffb\ud83c\udf84
Fri Nov 01 2024 at 12:00 am 🙏🏻🎄

Takhmau, Kandāl, Cambodia

The Big Gig Cambodia
Fri Nov 01 2024 at 09:00 am The Big Gig Cambodia

CIA FIRST International School

LIVE-MUSIC
European Music Cultures 2024 \u2013 Opening Night
Fri Nov 01 2024 at 07:00 pm European Music Cultures 2024 – Opening Night

Raffles Hotel Le Royal

MUSIC ENTERTAINMENT

What's Happening Next in Phnom Penh?

Discover Phnom Penh Events