ជំនួបកកូរសៀវភៅ លើកទី១៣
Schedule
Sat, 15 Feb, 2025 at 01:30 pm
UTC+07:00Location
Institut français du Cambodge | Phnom Penh, PP
Advertisement
ក្រុមការងារកកូរសៀវភៅ សហការរៀបចំជាមួយនឹង Institut français du Cambodge មានកិត្តិយសសូមជម្រាបជូនមិត្តអ្នកអានអំពីជំនួបកកូរសៀវភៅ លើកទី១៣ របស់យើង ដោយមានការចូលរួមជាវាគ្មិនកិត្តិយសពី លោកគ្រូ ទឹម ម៉ានី (ស្មេរ) – Tim Many ដែលជាអ្នកនិពន្ធជើងចាស់ដ៏ល្បីល្បាញ និងមានស្នាដៃប្រលោមលោកជាច្រើនរយចំណងជើង ក្រោមប្រធានបទ "៥២ឆ្នាំលើដងវិថីនិពន្ធរបស់អ្នកនិពន្ធ ទឹម ម៉ានី (ស្មេរ)"។
គោលបំណងនៃកម្មវិធី៖
១. ចែករំលែកអំពីសៀវភៅដែលខ្លួនបានអាន
២. រៀនសូត្រពីបទពិសោធនៃវិថីជាអ្នកនិពន្ធក្នុងរយៈពេល ៥២ឆ្នាំរបស់លោកគ្រូទឹម ម៉ានី
៣. មានឱកាសសំណេះសំណាល និងសួរសំណួរទៅកាន់លោកគ្រូ
៤. បង្កើនកម្លាំងជំរុញចិត្ត ក្នុងការអាន
៥. មានឱកាសឈ្នះសៀវភៅ
ការចូលរួម៖ ដោយសេរី
កាលបរិច្ឆេទនៃកម្មវិធី
🗓 ថ្ងៃសៅរ៍ ទី១៥ កុម្ភៈ ឆ្នាំ២០២៥
⏰ វេលាម៉ោង ១:៣០ រសៀល ដល់ ៤:០០ រសៀល
📍ទីតាំង៖ បណ្ណាល័យពហុឯកសារជាន់ទី១ នៃវិទ្យាស្ថានបារាំង Institut français du Cambodge
រៀបចំដោយ៖ កកូរសៀវភៅ និង សហការរៀបចំដោយ វិទ្យាស្ថានបារាំង
កុំភ្លេចមកចូលរួមទាំងអស់គ្នាណា!! ❤
ដោយក្តីគោរពស្រឡាញ់
ក្រុមការងារកកូរសៀវភៅ
Advertisement
Where is it happening?
Institut français du Cambodge, 218, Keo Chea (St. 184),Phnom Penh, CambodiaEvent Location & Nearby Stays: