កិច្ចពិភាក្សា | បញ្ញាសិប្បនិម្មិត និង ការរៀនពេញមួយជីវិត ជាមួយលោក សុខ គឹមហេង

Schedule

Thu Nov 13 2025 at 06:30 pm to 08:30 pm

UTC+07:00

Location

218, Keo Chea (St. 184), Phnom Penh, Cambodia 12211 | Phnom Penh, PP

Advertisement
បទបង្ហាញនេះនឹងណែនាំអ្នកអំពីរបៀបប្រើប្រាស់ឧបករណ៍ AI ប្រកបដោយប្រសិទ្ធភាព ដើម្បីលើកកម្ពស់ការរៀនសូត្ររបស់អ្នក។ យើងនឹងគ្របដណ្តប់លើគោលគំនិតសំខាន់ៗដូចជា៖
📌 ការប្រើប្រាស់ឧបករណ៍ AI ឲ្យត្រឹមត្រូវ — រៀនវិធីប្រើប្រាស់ AI ដើម្បីស្វែងរកចម្លើយ និងដោះស្រាយបញ្ហាប្រកបដោយភាពជឿជាក់ និងភាពត្រឹមត្រូវ។
💡 វិស្វកម្មបញ្ជា (Prompt Engineering) — យល់ពីរបៀបបង្កើតសំណួរ ឬបញ្ជាដ៏ល្អបំផុត ដើម្បីទទួលបានលទ្ធផលច្បាស់លាស់ និងមានប្រយោជន៍ពី AI។
⚖️ ក្រមសីលធម៌ក្នុងការប្រើប្រាស់ AI — ស្វែងយល់ពីការប្រើប្រាស់ AI ដោយការទទួលខុសត្រូវ 👥 គោរពឯកជនភាព និងជៀសវាងការប្រើប្រាស់ខុសគោលបំណង។
🌐 ការស្វែងរកចំណេះដឹង (Knowledge Surfing) — ប្រើ AI ដើម្បីស្វែងរក និងភ្ជាប់ចំណេះដឹងថ្មីៗ ដើម្បីជំរុញការរៀនសូត្របន្តជាមួយនឹងភាពច្នៃប្រឌិត។
🎯 បទបង្ហាញនេះនឹងជួយអ្នកឱ្យទទួលបានជំនាញចាំបាច់ក្នុងការប្រើប្រាស់ AI ដើម្បីគាំទ្រដល់ការរៀនសូត្រពេញមួយជីវិតរបស់អ្នក ជាមួយនឹងការផ្តោតលើការអនុវត្តប្រកបដោយក្រមសីលធម៌ និងប្រសិទ្ធភាព។
បទបង្ហាញនេះនឹងជួយអ្នកឱ្យទទួលបានជំនាញចាំបាច់ក្នុងការប្រើប្រាស់ AI ដើម្បីគាំទ្រដល់ការរៀនសូត្រពេញមួយជីវិតរបស់អ្នក ជាមួយនឹងការផ្តោតលើការអនុវត្តប្រកបដោយក្រមសីលធម៌ និងប្រសិទ្ធភាព។
📚 បណ្ណាល័យពហុឯកសារ - សាលការងារ
🗓️ ថ្ងៃព្រហស្បតិ៍ ទី ១៣ ខែវិច្ឆិកា ចាប់ពីម៉ោង ៦ កន្លះល្ងាច
🗣️ ជាភាសាខ្មែរ
🎟️ ចូលរួមដោយសេរី តែកុំភ្លេចចុះឈ្មោះ៖ https://www.ifcambodge.com/community/event-rsvp/?event_id=829

👨‍🏫💻ប្រវត្តិលោក៖ លោក សុខ គឹមហេង គឺជាអ្នកជំនាញផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រពីសាកលវិទ្យាល័យ INSA de Rennes ប្រទេសបារាំងក្នុងឆ្នាំ២២០០៨។ ចាប់តាំងពីឆ្នាំ២០០៩ លោកបានធ្វើជាគ្រូបង្រៀននៅដេប៉ាតឺម៉ង់វិស្វកម្មព័ត៌មានវិទ្យានិងទំនាក់ទំនងនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ដែលបង្រៀនមុខវិជ្ជាផ្សេងៗដូចជាការសរសេរកម្មវិធី ស្ថាបត្យកម្មកុំព្យូទ័រ ប្រព័ន្ធចែកចាយ វិធីសាស្ត្រស្រាវជ្រាវ ក្រមសីលធម៌ទិន្នន័យ និងឯកជនភាព។ បន្ថែមពីការបង្រៀន លោកក៏ធ្វើការស្រាវជ្រាវផ្នែកបច្ចេកវិទ្យាដូចជា ប្លុកឆេន សុវត្ថិភាព និងឯកជនភាព ហើយថ្មីៗនេះលោកក៏បានចាប់អារម្មណ៍លើផ្នែកបញ្ញាសិប្បនិម្មិត ដែលលោកបានធ្វើការចែករំលែកចំណេះដឹងទៅកាន់សហគមន៍ជាច្រើននៅក្នុងប្រទេសកម្ពុជា។ នៅឆ្នាំ២០២៣ លោកបានទទួលតួនាទីជាអ្នកសម្របសម្រួលកម្មវិធីអន្តរជាតិផ្នែកវិស្វកម្មសុសវែរ និងជាប្រធានបណ្ណាល័យ STEM នៃ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលគ្រប់គ្រងកម្មវិធីសិក្សានិងជំរុញការប្រើប្រាស់ធនធានដើម្បីគាំទ្រការស្រាវជ្រាវនិងការច្នៃប្រឌិតក្នុងវិស្វកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រ និងគណិតវិទ្យា។ តាមរយៈការរួមចំណែករបស់លោកក្នុងនាមជាគ្រូបង្រៀន អ្នកស្រាវជ្រាវ និងអ្នកដឹកនាំអប់រំ លោក សុខ គឹមហេង បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការអប់រំនិងការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រនៅកម្ពុជា។
Advertisement

Where is it happening?

218, Keo Chea (St. 184), Phnom Penh, Cambodia 12211, Cambodia

Event Location & Nearby Stays:

Icon
Know what’s Happening Next — before everyone else does.
Institut fran\u00e7ais du Cambodge

Host or Publisher Institut français du Cambodge

Ask AI if this event suits you:

Discover More Events in Phnom Penh

Co-working meet-up and lunch
Thu, 13 Nov at 12:00 pm Co-working meet-up and lunch

13A St 830, Phnom Penh, Cambodia

ART LITERARY-ART
I want to you
Thu, 13 Nov at 04:00 pm I want to you

Takhmau, Kandāl, Cambodia

Cheesy Thursday (wine & cheese night)
Thu, 13 Nov at 04:00 pm Cheesy Thursday (wine & cheese night)

St.392, Phnom Penh, Cambodia, Phnom Penh, Cambodia

Kyoto Harmony: Sushi & Sake Omakase Night
Thu, 13 Nov at 06:00 pm Kyoto Harmony: Sushi & Sake Omakase Night

26 Old August site Sothearos Bld, Sangkat Tonle Bassac, Phnom Penh, Cambodia 12301

WORKSHOPS ART
IBC Health Networking Event
Thu, 13 Nov at 06:00 pm IBC Health Networking Event

Royal Group Wellness Center

HEALTH-WELLNESS
Steak Night at Oskar Bistro
Thu, 13 Nov at 06:00 pm Steak Night at Oskar Bistro

#159, Sisowath Quay, Phnom Penh, Cambodia 12204

\ud83c\udfd0 Join Our Community Volleyball Nights \u2013 Every Tue & Thu!
Thu, 13 Nov at 07:00 pm 🏐 Join Our Community Volleyball Nights – Every Tue & Thu!

Russian Market

SPORTS
LOLA's Open Mic Nights
Thu, 13 Nov at 07:00 pm LOLA's Open Mic Nights

No. 43, Street 460, Phnom Penh, Cambodia

OPEN-MIC MUSIC
Thursday Quiz Night
Thu, 13 Nov at 07:30 pm Thursday Quiz Night

street 460, #180, TTP1, Phnom Penh, Cambodia 12310

CONTESTS
Learn to light up - Beginner's Cigar Night
Thu, 13 Nov at 08:00 pm Learn to light up - Beginner's Cigar Night

St.392, Phnom Penh, Cambodia, Phnom Penh, Cambodia

Thursday Karaoke Night host by Blesso at Hometown Hangout
Thu, 13 Nov at 09:30 pm Thursday Karaoke Night host by Blesso at Hometown Hangout

Hometown Hangout, Phnom Penh, Cambodia

KARAOKE MUSIC
Young Farmer Camp
Fri, 14 Nov at 07:00 am Young Farmer Camp

Tramkok Takeo

BUSINESS WORKSHOPS

What's Happening Next in Phnom Penh?

Discover Phnom Penh Events