Lecture: 'Mobility in the Khmer Republic: Archival Traces'
Schedule
Thu, 11 Sep, 2025 at 06:00 pm
UTC+07:00Location
Bophana Center | Phnom Penh, PP
Advertisement
[English Below] បាឋកថា | Lecture«ការបំលាស់ទីក្នុងសម័យសាធារណៈរដ្ឋខ្មែរ៖ ដានបណ្ណសារ»
ធ្វើបទបង្ហាញដោយបណ្ឌិត Stephanie Benzaquen-Gautier
នៅក្នុងឆ្នាំ១៩៧៣ ពោលគឺ៣ឆ្នាំក្រោយសង្គ្រាមស៊ីវិល របបសាធារណរដ្ឋខ្មែរបានគ្រប់គ្រងត្រឹមតែមួយភាគបីនៃប្រទេសកម្ពុជាប៉ុណ្ណោះ ហើយក្រៅពីនោះបានធ្លាក់ក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម។ តើរដ្ឋាភិបាលរបបសាធារណរដ្ឋខ្មែរនៅទីក្រុងភ្នំពេញផ្គត់ផ្គង់តម្រូវការរបស់ទីក្រុងយ៉ាងដូចម្ដេច? តើស្បៀងអ្វីខ្លះដែលមាននៅតាមហាងទំនិញនិងទីផ្សារ ហើយមានតម្លៃប៉ុន្មាន? ការទម្លាក់គ្រាប់បែក ការប្រយុទ្ធ និងការឈានទៅមុខរបស់ខ្មែរក្រហម បានបង្ខំប្រជាជននៅតាមបណ្ដាខេត្តនានាមកប្រមូលផ្ដុំនៅទីក្រុងភ្នំពេញ។ តើមានជនភៀសខ្លួនប៉ុន្មាននាក់ដែលបានមកស្នាក់នៅក្នុងទីក្រុង? តើមានចំនួន២លាននាក់មែនទេ? តើប្រជាជនភៀសខ្លួនទាំងនោះបានរស់នៅកន្លែងណាខ្លះ និងរស់នៅយ៉ាងដូចម្ដេច? ទិដ្ឋភាពជាច្រើននៅក្នុងរបប លន់ នល់ និងនៅក្នុងជម្លោះចន្លោះឆ្នាំ១៩៧០ ដល់១៩៧៥ គឺនៅតែស្ថិតក្រោមការសិក្សាស្រាវជ្រាវ ឬមិនអាចកំណត់បាននៅឡើយ។ ដោយផ្អែកទៅលើបណ្ណសារសោតទស្សន៍របស់មជ្ឈមណ្ឌលបុប្ផាណា កិច្ចពិភាក្សានេះនឹងផ្ដោតទៅលើទម្រង់ខុសគ្នាៗនៃការផ្លាស់ទីនៅភ្នំពេញកំលុងពេលមានសង្គ្រាម ការប្រឹងប្រែងរបស់រដ្ឋនៅក្នុងការគ្រប់គ្រងលំហូរប្រជាជននិងទំនិញ និងរបៀបដែលវិមាត្រផ្នែកអារម្មណ៍និងសម្ភារៈរបស់បណ្ណសារ ឆ្លុះបញ្ចាំងពីជីវភាពរស់នៅប្រចាំថ្ងៃនៅក្នុងរបបសាធារណរដ្ឋខ្មែរ។
🗓⏰ថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង៦ល្ងាច នៅមជ្ឈមណ្ឌលបុប្ផាណា។
👉ចូលរួមដោយសេរី និងឥតគិតថ្លៃ
🎤បទបង្ហាញនេះនឹងធ្វើឡើងជាភាសាអង់គ្លេស
- - - - - - - - - - - - - - - -
'Mobility in the Khmer Republic: Archival Traces'
Presented by Dr. Stephanie Benzaquen-Gautier
By 1973, after three years of civil war, the Khmer Republic held only a third of Cambodia, while the rest of the country was in the hands of the Khmer Rouge. How did the republican government in Phnom Penh handle the city’s supplies? What foodstuff was available in shops and markets and at what price? Bombardments, combats, and the advancing Khmer Rouge forced people from the provinces to Phnom Penh. How many refugees took shelter in the city? Was it two million? Where and how did they live? Numerous aspects the ‘Lon Nol regime’ and the 1970-1975 conflict are still understudied or unaddressed. Drawing upon, including, Bophana Center’s visual archives, the talk will examine different forms of mobility within wartime Phnom Penh, state efforts to regulate flows of people and goods, and how the material and emotional dimension of archives helps illuminate everyday life during the Khmer Republic.
🗓⏰ Thursday, September 11th, 2025, at 6:00pm, Bophana Center
👉Free Admission
🎤English Language
#BophanaCenter
#Exhibition
#CultureEvent
#Film
#GroupVisit
#CambodianHeritage
#PreservingCulture
#KhmerCulture
#CambodiaHistory
#CambodiaFilm
#CulturalHeritage
#Archives
#CambodiaArt
#DocumentaryFilms
Advertisement
Where is it happening?
Bophana Center, n.64, street 200,Phnom Penh, CambodiaEvent Location & Nearby Stays: